[English]
Electric vehicles (EVs) break away from conventional gasoline or diesel-powered engines, instead utilizing an electric motor driven by rechargeable batteries to operate. This eliminates the need for fossil fuels and promotes an eco-friendly mode of transportation. According to Statista, electric vehicles in use worldwide between 2016 and 2022 have increased from 1,999.6 thousand to 25,900 thousand vehicles. There are many factors contributing to the growing EV market as described below.
Environment-friendly, EVs reduce greenhouse gas emissions because it was powered by electricity which is generated from renewable energy sources including but not limited to wind, geothermal, solar, hydro, and biomass. In addition, it does not emit harmful pollutants that cause air pollution such as carbon monoxide, nitrogen dioxide, hydrocarbons, benzene, and formaldehyde. Noise pollution is also reduced because EVs use an electric motor that produces less noise than a gasoline engine.
Government incentive is another key driver in the rise of EVs. Generally, it includes the form of purchase rebates, tax exemptions, tax credits, low-interest loans, and additional benefits. To illustrate, on May 21, 2022, Shanghai Municipal People’s Government released and issued the “Shanghai Action Plan for Accelerating Economic Recovery and Revitalization” to promote automobile consumption. The incentive plan includes tax deductions and offers a financial subsidy of RMB 10,000 per electrical vehicle. [Wikipedia]
Expense reduction, traditional vehicle that uses gasoline leads to higher expenses than electric vehicles due to the rising price of gasoline. More than that, EVs have a simpler structure than gasoline-powered engine vehicles which help lower the maintenance cost.
In conclusion, the electric vehicle market is experiencing impressive growth, driven by a confluence of factors. Environmental concerns, government incentives, and cost-reduction benefits are all contributing to the rising popularity of EVs. As technology continues to improve and infrastructure expands, we can expect the EV market to continue on its upward trajectory, transforming the future of transportation towards sustainability and clean energy.
[Khmer]
យានយន្តអគ្គិសនី (EVs) ជាយានយន្តដែលបម្លែងចេញពីប្រភេទយានយន្តដែលប្រើម៉ាស៊ីនសាំងធម្មតា ឬម៉ាស៊ូត ជំនួសឱ្យការប្រើប្រាស់ម៉ូទ័រអេឡិចត្រិចជំរុញដោយថាមពលថ្មដែលអាចសាកឡើងវិញដើម្បីដំណើរការ។ កត្តានេះជួយលុបបំបាត់តម្រូវការសម្រាប់ឥន្ធនៈហ្វូស៊ីល និងលើកកម្ពស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន។ យោងតាម Statista រថយន្តអគ្គិសនីដែលកំពុងប្រើប្រាស់នៅទូទាំងពិភពលោកពីចន្លោះឆ្នាំ 2016 ដល់ 2022 បានកើនឡើងពី 1,999.6 ពាន់ទៅ 25,900 ពាន់គ្រឿង។ មានកត្តាជាច្រើនដែលរួមចំណែកដល់ការរីកលូតលាស់នៃទីផ្សារយានយន្តអគ្គិសនីដូចបានរៀបរាប់ខាងក្រោម។
ជួយដល់បរិស្ថាន : យានយន្តអគ្គិសនីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយសារតែវាត្រូវបានដំណើរការដោយអគ្គិសនីដែលត្រូវបានបង្កើតពីប្រភពថាមពលកកើតឡើងវិញ ដូចជាខ្យល់ កំដៅក្នុងផែនដី ថាមពលព្រះអាទិត្យ ទំនប់ធារាសាស្រ្ត និងជីវម៉ាស។ លើសពីនេះវាមិនបញ្ចេញសារធាតុបំពុលដែលបង្កគ្រោះថ្នាក់ដល់បរិយាកាស ដូចជាកាបូនម៉ូណូអុកស៊ីត អាសូតឌីអុកស៊ីត អ៊ីដ្រូកាបូន បង់សែន និងមេតាណាល់។ ការបំពុលដោយសំឡេងក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារយានយន្តអគ្គិសនីប្រើម៉ូទ័រអេឡិចត្រិចដែលបង្កើតសំលេងរំខានតិចជាងយានយន្តប្រើម៉ាស៊ីនសាំង។
ការលើកទឹកចិត្តរបស់រដ្ឋាភិបាលគឺជាកត្តាជំរុញដ៏សំខាន់មួយទៀតក្នុងការកើនឡើងនៃយានយន្តអគ្គិសនី។ ជាទូទៅ វារួមបញ្ចូលទម្រង់នៃការបញ្ចុះតម្លៃលើការទិញ ការលើកលែងពន្ធ ឥណទានពន្ធ ប្រាក់កម្ចីមានការប្រាក់ទាប និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត។ ជាឧទាហរណ៍ នៅថ្ងៃទី 21 ខែឧសភា ឆ្នាំ 2022 រដ្ឋាភិបាលប្រជាជនក្រុងសៀងហៃបានចេញផ្សាយ និងចេញ “ផែនការសកម្មភាពទីក្រុងស៊ាងហៃ សម្រាប់ការពន្លឿនការស្តារនិងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ” ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្ត។ ផែនការលើកទឹកចិត្តរួមមានការកាត់បន្ថយពន្ធ និងផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុចំនួន RMB 10,000 ក្នុងមួយយានជំនិះអគ្គិសនី។ [Wikipedia]
ការកាត់បន្ថយការចំណាយ : ជាទូទៅការចំណាយចំពោះយានយន្តប្រើសាំងគឺខ្ពស់ជាងយានយន្តអគ្គិសនី ដោយសារតម្លៃសាំងឡើងថ្លៃ។ ជាងនេះទៅទៀត យានយន្តអគ្គិសនីមានរចនាសម្ព័ន្ធសាមញ្ញជាងយានយន្តប្រើសាំង ដែលអាចជួយកាត់បន្ថយការចំណាយលើការថែទាំ។
សរុបមក ទីផ្សារយានយន្តអគ្គិសនីកំពុងមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ដែលជំរុញដោយកត្តាជាច្រើនរួមគ្នា។ ការព្រួយបារម្ភអំពីបរិស្ថាន ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងអត្ថប្រយោជន៍នៃការកាត់បន្ថយចំនាយ សុទ្ធតែរួមចំណែកដល់ការកើនឡើងប្រជាប្រិយភាពនៃយានយន្តអគ្គិសនី។ នៅពេលដែលបច្ចេកវិទ្យាបន្តប្រសើរឡើង និងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនីបន្តពង្រីក យើងអាចរំពឹងថាទីផ្សារយានយន្តអគ្គិសនី នឹងបន្តកើនឡើងទៅមុខទៀត ព្រមទាំងផ្លាស់ប្តូរអនាគតនៃការដឹកជញ្ជូនឆ្ពោះទៅរកនិរន្តរភាព និងថាមពលស្អាត។