[English]
Over the past few decades, the tech industry has witnessed a remarkable transformation with the growing presence and influence of women. Breaking through traditional barriers and stereotypes, women have been making significant strides in the world of technology, contributing their unique perspectives and skills to shape the future of the industry.
Historically, the tech industry has been predominantly male-dominated, but the tide is turning. Women are now actively pursuing careers in tech, driven by a passion for innovation, problem-solving, and a desire to make a difference. Organizations and initiatives focusing on empowering women in tech have played a crucial role in fostering an inclusive environment and providing opportunities for skill development, mentorship, and networking. As a result, more women are entering the tech workforce and challenging the status quo.
One key factor contributing to the rise of women in tech is the recognition of the value they bring to the industry. Diverse perspectives lead to more innovative solutions and better products. Companies are increasingly understanding the importance of gender diversity in their teams and are actively seeking to attract and retain talented women.
In 2020, women made up 28% to 42% of the mostly Silicon Valley GAFAM (Google, Apple, Facebook, Amazon, and Microsoft) workforce, according to self-reported data from
Statista. More broadly, 31% of IT employees are women, according to
Gartner research. This shift in mindset is not only benefiting women but also enhancing overall productivity and performance within tech organizations.
In conclusion, the rise of women in the tech industry represents a transformative trend that is breaking barriers and challenging deeply ingrained stereotypes. This significant shift is making a substantial impact on our society and has the potential to reshape the industry as a whole.
នៅរយៈពេលប៉ុន្មានទស្សវត្យរ៍ចុងក្រោយនេះ នៅក្នុងវិស័យបច្ចេកវិទ្យា គេសង្កេតឃើញថាមានការប្រែប្រួលយ៉ាងគួរអោយកត់សម្គាល់ជាមួយនឹងការកើនឡើងជាលំដាប់នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ។ ជាមួយនិង ការបំបែករនាំងប្រពៃណី និង ផ្នត់គំនិតចាស់គំរិល មាននារីជាច្រើនបានរួបរួមបោះជំហានចូលមកបង្ហាញនូវទស្សនៈវិស័យដ៏ទូលំទូលាយរបស់ខ្លួនភ្ជាប់ជាមួយនឺងជំនាញដែលនាំអោយអនាគតវិស័យមួយនេះកាន់តែរីកចម្រើន។
តាំងពីដើមមក យើងបានដឹងហើយថាវិស័យបច្ចេកវិទ្យាត្រូវបាននាំមុខដោយបុរស ប៉ុន្តែមិនអញ្ចឹងទៀតទេ ប្រវត្តិសាស្ត្របានចាប់ផ្តើមបើកទំព័រថ្មីហើយ។ បច្ចុប្បន្នស្តី្រមានសកម្មភាពយ៉ាងសកម្មនៅក្នុងការជ្រើសរើសអាជីពក្នុងថ្នាលបច្ចេកវិទ្យា ដោយមានចំណាប់អារម្មណ៍ក្នុងនវានុវត្តន៍ ដោះស្រាយបញ្ហា និងការចង់បង្កើតអោយមានការផ្លាស់ប្តូរ។ អង្គការជាច្រើនទាំងក្នុងនិងក្រៅរដ្ឋាភិបាលបានចាប់ផ្តើមផ្តោតទៅលើការលើកកម្ពស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាដែលនេះជាការដើរតួយ៉ាងសំខាន់ទៅលើ ការបង្កើតអោយមានបរិបទនិងការផ្តល់អោយសម្រាប់ស្ត្រីនូវ ឪកាសនិងការអភិវឌ្ឍ។ ជាលទ្ធផល ស្ត្រីកាន់តែច្រើនកំពុងចូលរួមបង្កើនកម្លាំងពលកម្មក្នុងវិស័យបច្ចេកវិទ្យា និងប្រឈមនឹងស្ថានភាពបច្ចុប្បន្ន។
កត្តាសំខាន់មួយដែលរួមចំណែកក្នុងការកើនឡើងរបស់ស្ត្រីក្នុងថ្នាលបច្ចេកវិទ្យា គឺជាការទទួលស្គាល់នូវគុណតម្លៃដែលស្ត្រីនាំមកកាន់វិស័យនេះ។ ទស្សនវិស័យចម្រុះគឺនាំទៅកាន់ដំណោះស្រាយនវានុវត្តន៍ និងផលិតផលដែលមានគុណភាពប្រសើឡើង។ ក្រុមហ៊ុនជាច្រើនចាប់ផ្តើមយល់ពីភាពសំខាន់នៃយេនឌ័រក្នុងការធ្វើការងាររហូតឆ្ពោះទៅកាន់ការស្វែងរកយ៉ាងសកម្មនូវបេក្ខនារីដែលមានសក្តានុពល និងទេពកោសល្យដើម្បីចូលរួមជាមួយពួកគេ។ ក្នុងឆ្នាំ២០២០ មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន(Google, Apple, Facebook, Amazon និង Microsoft) ដែលស្ត្រីបានផ្តល់កម្លាំងពលកម្មប្រមាណ ២៨% ទៅកាន់ ៤២% នៃក្រុមហ៊ុនទាំងមូលបើយោងទៅតាមការចុះផ្សាយរបស់
Statista. ក្នុងនោះទៀតសោតបើតាម
Gartner research គឺមានស្រ្តី ៣១% បម្រើការផ្នែកអាយធី ។ ការផ្លាស់ប្តូរផ្នត់គំនិតមួយនេះមិនត្រឺមតែផ្តល់ផលប្រយោជន៍ដល់ស្ត្រីប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់នូវផលិតភាពជារួម និងដំណើរការរបស់ក្រុមហ៊ុនតិចណូឡូជីផងដែរ។
សរុបសេចក្តីមក ការកើនឡើងនៃស្រ្តីក្នុងវិស័យបច្ចេកវិទ្យា ជាការបង្ហាញអោយឃើញឡើងនូវនិន្នាការផ្លាស់ប្តូរនៃបរិបថសង្គម និង យេនឌ័រ។ ការផ្លាស់ប្តូរដ៏សំខាន់មួយនេះកំពុងធ្វើឱ្យមានឥទ្ធិពលវិជ្ចមានយ៉ាងធំធេងដល់សង្គមរបស់យើង ព្រមទាំងមានសក្តានុពលក្នុងការកែប្រែឧស្សាហកម្មទាំងមូលទៀតផង។