[English]
What advice would you give to the youth about love? Begin by loving yourself, wholeheartedly and profoundly. To truly experience love, one must cultivate it from within. There are numerous ways to demonstrate self-love, and today we will focus on the importance of practicing self-discipline as a form of self-love.
In the realm of self-love, there is immense power in doing what you promised yourself. Honor your commitments, follow through on your intentions, and embrace the satisfaction that comes from keeping your word. By staying true to yourself, taking consistent action, and holding yourself accountable, you nourish your self-trust, cultivate inner strength, and foster a deep sense of love, respect, and admiration for the incredible person you are.
Engaging in disciplined studying and regular workouts, rather than relying solely on motivation you stick to the routine, is a profound expression of self-love. By prioritizing discipline, you commit to consistent efforts in both areas. Studying diligently cultivates knowledge, skills, and personal growth, while exercising regularly enhances physical fitness and mental well-being. This choice demonstrates self-care and respect for yourself, acknowledging that long-term benefits supersede fleeting motivation. Through discipline, you invest in your future, fostering a sense of self-worth and accomplishment. Embracing discipline in studying and working out is a powerful way to show yourself love, as it nurtures your mind, body, and overall holistic development.
Practicing the art of saying “no” and set healthy boundaries, which is an act of self-love. Prioritizing your well-being and protecting your mental and emotional health becomes possible. Establishing clear expectations for how others should treat you and engaging in relationships on your terms demonstrates self-respect and self-care. Through discipline, you create a nurturing environment that promotes personal growth and happiness.
To sum up, cultivating self-love and self-respect requires discipline. It entails ensuring that you follow through on your commitments, prioritizing discipline over mere motivation. By consistently taking action and staying committed to your goals, you build a strong foundation of self-care and personal growth. Additionally, it involves establishing healthy boundaries for yourself, allowing you to prioritize your well-being and protect your emotional and mental space.
[Khmer]
តើមានដំបូន្មានអ្វីដែលអ្នកនឹងផ្តល់អោយយុវជនអំពីសេចក្តីស្នេហា? ចាប់ផ្តើមដោយការស្រលាញ់ខ្លួនឯងអស់ពីចិត្ត និងយ៉ាងជ្រាលជ្រៅ។ ដើម្បីទទួលបានបទពិសោធន៍នៃស្នេហា ត្រូវតែបណ្តុះវាពីខាងក្នុងខ្លួនយើងផ្ទាល់។
មានវិធីជាច្រើនដើម្បីបង្ហាញពីការស្រលាញ់ខ្លួនឯង ហើយថ្ងៃនេះយើងនឹងផ្តោតសំខាន់លើនៃការអនុវត្តនិងគោរពវិន័យខ្លួនជាទម្រង់មួយនៃការស្រលាញ់ខ្លួនឯង។
នៅក្នុងពិភពនៃការស្រលាញ់ខ្លួនឯង មានថាមពលដ៏ធំសម្បើបនៅក្នុង ការធ្វើអ្វីដែលយើងបានសន្យាខ្លួនឯង។ ផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តរបស់ខ្លួន ដោយសម្របតាមចេតនារបស់ខ្លួនហើយទទួលយកការពេញចិត្តដែលកើតចេញពីការរក្សាពាក្យរបស់អ្នក។ ការដែលស្មោះត្រង់ចំពោះខ្លួនអ្នក ធ្វើសកម្មភាពជាប់លាប់ និងទទួលខុសត្រូវលើខ្លួនឯង អ្នកបានបង្កើនទំនុកចិត្តលើខ្លួនឯង បណ្តុះកម្លាំងខាងក្នុង ជំរុញអារម្មណ៍ដ៏ជ្រាលជ្រៅនៃសេចក្តីស្រឡាញ់ ការគោរព និងការកោតសរសើរចំពោះខ្លួនឯង។
ការចូលរួមក្នុងការសិក្សាប្រកបដោយវិន័យ និងការហាត់ប្រាណទៀងទាត់ ជាជាងការពឹងផ្អែកតែលើការលើកទឹកចិត្តដែលអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ គឺជាការបង្ហាញយ៉ាងជ្រាលជ្រៅនៃសេចក្តីស្រឡាញ់ខ្លួនឯង។ តាមរយៈការផ្តល់អាទិភាពដល់វិន័យ អ្នកប្តេជ្ញាក្នុងការខិតខំប្រឹងប្រែងជាប់លាប់ក្នុងផ្នែកទាំងពីរ។ ការសិក្សាដោយឧស្សាហ៍បណ្តុះចំណេះដឹង ជំនាញ និងការលូតលាស់ផ្ទាល់ខ្លួន ខណៈពេលដែលការហាត់ប្រាណទៀងទាត់ជួយពង្រឹងកាយសម្បទា និងសុខុមាលភាពផ្លូវចិត្ត។ ជម្រើសនេះបង្ហាញពីការថែរក្សាខ្លួនឯង និងការគោរពខ្លួនឯង ដោយទទួលស្គាល់ថាអត្ថប្រយោជន៍រយៈពេលវែងជំនួសការលើកទឹកចិត្តភ្លាមៗ។ តាមរយៈវិន័យ អ្នកវិនិយោគលើអនាគតរបស់អ្នក ជំរុញអារម្មណ៍នៃតម្លៃខ្លួនឯង និងសមិទ្ធផល។ ការប្រកាន់ខ្ជាប់នូវវិន័យក្នុងការសិក្សា និងការហាត់ប្រាណ គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះខ្លួនឯង ព្រោះវាជួយបណ្តុះគំនិត រាងកាយ និងការអភិវឌ្ឍន៍រួមរបស់អ្នក។
ការអនុវត្តសិល្បៈនៃការនិយាយថា “ទេ” និងកំណត់ព្រំដែនដែលមានសុខភាពល្អដែលជាទង្វើនៃការស្រឡាញ់ខ្លួនឯង។ ការផ្តល់អាទិភាពដល់សុខុមាលភាពរបស់អ្នក និងការការពារសុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់អ្នកអាចធ្វើទៅបាន។ ការបង្កើតការរំពឹងទុកច្បាស់លាស់សម្រាប់របៀបដែលអ្នកដទៃគួរប្រព្រឹត្តចំពោះអ្នក និងការចូលរួមក្នុងទំនាក់ទំនងតាមលក្ខខណ្ឌរបស់អ្នក បង្ហាញពីការគោរពខ្លួនឯង និងការថែទាំខ្លួនឯង។ តាមរយៈការកំណត់បែបនេះ អ្នកបង្កើតបរិយាកាសដែលមានសក្តានុពល លើកកម្ពស់ការរីកចម្រើន និងសុភមង្គលផ្ទាល់ខ្លួន។
សរុបមក ការបណ្តុះការស្រលាញ់ខ្លួនឯង និងការគោរពខ្លួនឯងទាមទារឱ្យមានវិន័យ។ វារួមបញ្ចូលការធានាថាអ្នកធ្វើតាមការប្តេជ្ញាចិត្តរបស់អ្នក ដោយផ្តល់អាទិភាពដល់វិន័យលើការលើកទឹកចិត្ត។ តាមរយៈការធ្វើសកម្មភាពជាបន្តបន្ទាប់ និងការប្តេជ្ញាចិត្តចំពោះគោលដៅរបស់អ្នក នោះអ្នកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការថែទាំខ្លួនឯង និងការរីកចម្រើនផ្ទាល់ខ្លួន។ លើសពីនេះទៀត វាពាក់ព័ន្ធនឹងការបង្កើតព្រំដែនដែលមានសុខភាពល្អសម្រាប់ខ្លួនអ្នក ដែលអនុញ្ញាតឱ្យអ្នកផ្តល់អាទិភាពដល់សុខុមាលភាពរបស់អ្នក និងការពារកន្លែងអារម្មណ៍ និងផ្លូវចិត្តរបស់អ្នក។